Mourinho៖ “​គ្រោះ​មហន្តរាយ​សម្រាប់​ខ្ញុំ ជា​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ដទៃ​”

0

លោក Jose Mourinho បាន​ការពារ​កំណត់​ត្រា​អ្នកចាត់ការ​ទូទៅ​របស់​លោក នៅ​ក្នុង​ក្របខ័ណ្ឌ Premier League និង​បាន​ចុះបញ្ជី​ការ​ឈ្នះ​ពានរង្វាន់​របស់​គាត់ ខណៈ​ដែល​គាត់​បាន​ពន្យល់​ពី​មូលហេតុ​ ដែល​គាត់​មាន​អារម្មណ៍​ថា គាត់​ត្រូវ​បាន​គេ​វិនិច្ឆ័យ​ខុស​គ្នា​ ទៅ​នឹង​អ្នកគ្រប់គ្រង​ផ្សេង​ទៀត​។

គួរ​រំលឹក​ថា គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុ​យ​ហ្កា​ល់វ័យ ៥៨​ឆ្នាំ​រូប​នេះ ត្រូវ​បាន​បណ្តេញ​ចេញពី​ក្លិប Tottenham នៅ​មុន​ពេល​ការ​ប្រកួត League Cup វគ្គ​ផ្តាច់ព្រ័ត្រ​ដែល Spurs បាន​ចាញ់​ក្រុម Manchester City ។

លោក Mourinho បាន​និយាយ​ចំពោះ​មុខ​សារព័ត៌មាន នៅ​ការ​បង្ហាញខ្លួន​លើក​ដំបូង​ ក្នុង​នាម​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម Roma ជាមួយនឹង​ការ​បង្ហាញ ពី​កំណត់​ត្រា​នៃ​ពានរង្វាន់​របស់​លោក ដែល​ទទួល​ជោគជ័យ​ក្នុង​វិស័យ​បាល់ទាត់​ជា​ច្រើន ​នៅ​អង់គ្លេស​។ លោក​ថា “​គ្រោះ​មហន្តរាយ​សម្រាប់​ខ្ញុំ ជា​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ដទៃ​”៕