Atalanta ដាក់​តម្លៃ​លក់ Romero ចំនួន ៦០​លាន​អ៊ឺ​រ៉ូ​

0

ក្លឹ​ប Atalanta បាន​កំណត់​តម្លៃ​ខ្លួន របស់​កីឡាករ Cristian Romero នេះរួច​ទៅ​ហើយ ប្រមាណ​ជា ៦០​លាន​អ៊ឺ​រ៉ូ សម្រាប់​ការ​ដោះ​ដូរ​ទាំងឡាយ​ណា ដែល​ធ្វើ​ឡើង នៅ​ក្នុង​រដូវក្តៅ​នេះ ។

ក្រៅ​តែ​ពី​ក្លឹ​ប​បិសាច​ក្រហម Man UTD ហើយ​នោះ ក្លឹ​ប​អង់គ្លេស ដូច​ជា Spurs និង​ក្លឹ​ប​អេ​ស្បា​ញ Barcelona ជាដើម​ក៏​មាន​បំណង​ចង់ បាន​កីឡាករ​ខ្សែការពារ អា​ហ្ស​ង់​ទី​ន​វ័យ ២៣​ឆ្នាំ​រូប​នេះ ផង​ដែរ ។

ទោះបីជា​យ៉ាងណា Atalanta បាន​រំពឹង​ទុក​ថា ក្លឹ​ប​បិសាច​ក្រហម Man UTD នឹង​ក្លាយទៅជា​ក្លឹ​ប​តែ​មួយ​គត់ ដែល​ហ៊ាន​ឲ្យ​តម្លៃ​នេះ​៕