Rafael Benitez ចង់​នាំ​យក​ខ្សែការពារ​ម្នាក់​ពី Barcelona មក Everton

0

អ្នកចាត់ការ ថ្មី របស់​ក្លិប Everton លោក Rafael Benitez បាន​ដាក់​សំណើ​ទៅ​ក្លឹ​ប Barcelona ដើម្បី​នាំ​យក​ខ្សែការពារ​សញ្ជាតិ​បារាំង Clement Lenglet ដែល​មាន​តម្លៃ​ខ្លួនពី ២៥ ទៅ ៣០​លាន​អឺ​រ៉ូ​។

យ៉ាងណាមិញ ថ្វីបើ​ធ្លាប់​ជា អតីត​គ្រូបង្វឹក​របស់ អធិរាជ​ស Real Madrid តែ​លោក Benitez បែរជា​ចាប់អារម្មណ៍ ក្នុងការសម្លឹងយកកីឡាករ ធ្លាប់ជាក្លឹ​បដែល​ជា​គូប្រជែង Barcelona ទៅ​វិញ​។

ទោះជា​យ៉ាងណា Barcelona ក៏បន្ទាន់ក្នុងការលក់កីឡាករចេញដូចគ្នា ព្រោះពួកគេត្រូវការប្រមូលលុយច្រើន​សន្ធឹកសន្ធាប់ ដើម្បីយកទៅបង្គ្រប់ ការចរចាកិច្ចព្រមព្រៀងថ្មី ឲ្យកំពូល​កីឡាករសំខាន់ Lionel Messi ដែលកំពុងឈរជើងក្រៅក្លឹ​ប និងគ្មានតម្លៃខ្លួនលើទីផ្សារដោះ​ដូរ​។

គួរបញ្ជាក់ថាខ្សែការពារ​បារាំង​វ័យ ២៦​ឆ្នាំ​រូប​នេះ មិនធ្លាប់លេងឲ្យក្លឹ​បនៅអង់គ្លេស ពីមុនមកទេ ខណៈ​ដែល​ស្នាក់​នៅ ៣​ឆ្នាំនៅ Camp Nou នឹង​បាន​ចូលរួម ១៣៣ ប្រកួត រកបាន ៧ គ្រាប់ និង Assist ២ លើក ៕