Bolsonaro៖ ប្រេ​ស៊ី​ល​នឹង​យកឈ្នះ​អា​ហ្ស​ង់​ទី​ន ៥-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Copa America

0

ប្រធានាធិបតី​ប្រទេស​ប្រ​ស៊ី​ល លោក Jair Bolsonaro ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រុម សាំ​បា នឹង​បំបាក់ ក្រុមអា​ហ្ស​ង់​ទី​ន ក្នុង​លទ្ធផល ៥-០ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ពានរង្វាន់ Copa America, ខណៈ​ការ​ប្រកួត​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ អាទិត្យ ម៉ោង ០២:០០ CEST ( ម៉ោង ០៧ ព្រឹក​នៅ​ក្នុង​ប្រទេស កម្ពុជា​) ខាង​មុខ​នេះ​។

នេះ​បើ​យោង​តាម ពី​សម្តី​របស់​លោក Bolsonaro បាន​ថ្លែងនៅ​ក្នុង​កិច្ចប្រជុំ​ជំនួប​កំពូល ​ជាមួយ​មេដឹកនាំ​ទ្វីបអាមេរិក​ខាងត្បូង​, លោក Bolsonaro បាន​លេងសើច​ជាមួយ​សម​ភាគី​ខាង អា​ហ្ស​ង់​ទី​ន លោក Alberto Fernandez, មុន​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​ទាំង ២ មក​ដល់​៕