AC Milan និង Chelsea យល់ព្រម​លើ​ថ្លៃ​ឈ្នួល​សរុប ២ លាន​ផោន​សម្រាប់ Giroud

0

ក្លិប​ជើងឯក​អ៊ី​តា​លី AC Milan កំពុង​ជំរុញ​ ដើម្បី​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​ សម្រាប់​ការ​នាំ​យក​ខ្សែប្រយុទ្ធ​ចាស់វស្សា Olivier Giroud ខណៈ​ដែល​ភាគី​ទាំង​ពីរ បាន​យល់ព្រម​ក្នុង​ការ​បង់ថ្លៃ​ឈ្នួល ២​លាន​ផោន​។

ជាមួយ​គ្នា​នោះ​ដែរ ខ្សែប្រយុទ្ធ​បារាំង​វ័យ ៣៤​ឆ្នាំ​រូប​នេះ ក៏​ត្រូវ​បាន​ក្លិប​តោ​ខៀវ ផ្តល់​ជម្រើស​ក្នុង​ការ​បន្ត​កុងត្រា​មួយ​ឆ្នាំ​ទៀត​ផង​ដែរ មុន​នឹង​ក្លាយជា​កីឡាករ​ផ្ទេរ​អត់​តម្លៃ​ខ្លួន​។

ទោះ​យ៉ាងណា​ពេល​នេះ Chelsea និង Milan បាន​ព្រមព្រៀង​លើ​ថ្លៃ​ឈ្នួល ​ដែល​អាច​ឱ្យ​ខ្សែប្រយុទ្ធ​រូប​នេះ​ផ្លាស់​ទៅ​អ៊ី​តា​លី​បាន​៕