អ្នកចាំទីដាណឺម៉ាក Kasper Schmeichel ត្រូវបានអ្នកគាំទ្ររអង់គ្លេស លួចបាញ់ពិលឡាស៊ែរពណ៌បៃតង ចំមុខខណៈពេលកំពុងសង្គ្រោះបាល់ប៉េណាល់ទីរបស់ Harry Kane នៅម៉ោងបន្ថែម។
ITV បានបង្ហាញរូបភាពនៃឧប្បត្តិហេតុនេះ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2020 រវាងក្រុមតោកំណាចអង់គ្លេស ទល់នឹងដាណឺម៉ាក។
សូមជម្រាបថា នៅលើទីលាន Wembley ទឹកដីប្រទេសអង់គ្លេស លោក Gareth Southgate បានដឹកនាំក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រដ៏ធំ លើកដំបូងចាប់តាំងពីឆ្នាំ ១៩៦៦ ជាមួយនឹងការឈ្នះបន្ថែមម៉ោង ២-១៕