ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌសែនសុខ បានចុះទៅបិទហាងខារ៉ាអូខេ មួយកន្លែងយីហោ ហ្គោល ឃាត់ខ្លួនមនុស្សប្រុសស្រី ២៦នាក់ ក្នុងនោះមានស្រី១៤នាក់ ប្រុស១២នាក់ ។ ប្រត្តិបត្តិការនេះធ្វើឡើង កាលពីម៉ោង ១២យប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ការចុះបង្ក្រាបនេះ គឺដោយសារទីតាំងហាងខារ៉ាអូខេខាងលើ លួចបើកទទួលភ្ញៀវជាច្រើនចូលច្រៀងលេង យ៉ាងសប្បាយដោយមិនខ្លាចឆ្លងជំងឺកូវីដ១៩ និងផ្គើនសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ទើបកម្លាំងគណៈបញ្ជាការឯកភាព បិទហាងនេះបណ្តោះអាសន្នតែម្តង ។
មនុស្សប្រុសស្រីទាំង ២៦នាក់ រួមទាំងម៉ូតូជាច្រើនគ្រឿង ត្រូវបាននាំយកទៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីចត់ការបន្តតាមច្បាប់ ៕



