ក្លិបបាល់ទាត់ Fulham បានតែងតាំងអតីតអ្នកចាត់ការក្លិប Everton លោក Marco Silva ជាគ្រូបង្វឹកថ្មី លើកិច្ចសន្យារយៈពេល ៣ឆ្នាំ ដើម្បីជំនួសតំណែងលោក Scott Parker។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ ៤៣ឆ្នាំរូបនេះ ធ្លាប់បានដឹកនាំក្លិប Everton ទៅកាន់ការបញ្ចប់ស្ថិតក្នុងលំដាប់ថ្នាក់ទី៨ នៅលីគ Premier League ក្នុងរដូវកាលដំបូងរបស់លោក នាឆ្នាំ២០១៨ ប៉ុន្តែត្រូវបានដកចេញពីតួនាទី ក្នុងខែធ្នូ ក្រោយបំពេញតួនាទីបានមួយឆ្នាំ បន្ទាប់ពីប្រកួតចាញ់ក្លិប Liverpool ក្នុងលទ្ធផល៥-២។
លោក Silva នឹងត្រូវរួមការងារជាមួយអតីតខ្សែប្រយុទ្ធ Fulham លោក Luis Boa Morte ជាជំនួយការដែលធ្លាប់បានបង្ហាញខ្លួន ២៥០ប្រកួត ឲ្យក្លិបស្ថិតនៅភាគខាងលិចទីក្រុង London នេះ៕