ក្លិប Leicester City បានចុះហត្ថលេខានាំយកខ្សែបម្រើ Boubakary Soumare ពីក្លិប Lille ក្នុងតម្លៃ ១៧លានផោន ព្រមជាមួយកិច្ចសន្យារយៈពេល៥ឆ្នាំ។
អតីតខ្សែបម្រើយុវជនបារាំងវ័យ ២២ឆ្នាំរូបនេះ ទទួលបានឱកាសបង្ហាញខ្លួនលើទីលាន ៤០ប្រកួតសម្រាប់ Lille ក្នុងរដូវកាលមុន ហើយបានជួយពួកគេឈ្នះជើងឯក Ligue 1 កាលពីខែឧសភា។
សម្រាប់ក្រុមជម្រើសជាតិបារាំង Soumare បានជួយក្រុម U21 ឈានដល់វគ្គ៨ក្រុមចុងក្រោយ EURO កាលពីចុងខែឧសភា ហើយគេបាននិយាយថា គេពិតជាមានមោទកភាព ដែលបានចូលរួមជាមួយក្រុមកញ្ជ្រោងខៀវ ដែលជាជើងឯក FA Cup រដូវកាល ២០២០-២១។
សូមបញ្ជាក់ថា Soumare បានបង្ហាញខ្លួនសរុប១០៤ប្រកួត ក្នុងរយៈពេល៤រដូកាលជាមួយ Lille បន្ទាប់ពីចូលរួមក្លិបមួយនេះ ពីក្រុមយុវជនរបស់ក្លិប Paris Saint-Germain កាលពីឆ្នាំ២០១៧៕