ភ្នំពេញ៖ ដោយស្ថានភាព ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅតាមបណ្ដាខេត្តនានា មិនទាន់មានសញ្ញាថមថយនៅឡើយនោះ ក្រុងការងារ OBN សូមដកស្រង់នៅតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងចំនួនអ្នកស្លាប់ នៅក្នុងខេត្តចំនួន៦ ដែលកំពុងមានការឆ្លងជារៀងរាល់ថ្ងៃ។
ក្នុងនោះរួមមាន៖
+ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៥នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥០នាក់ និងស្លាប់ ចំនួន១នាក់ ។
សូមបញ្ចាក់ថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៤១៧នាក់ បានព្យាបាលជាសះស្បើយចំនួន៥៦២នាក់ ស្លាប់១៥នាក់ និង៨៤០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។
+ខេត្តត្បូងឃ្មុំ រកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៥៥នាក់ និងមានករណីជាសះស្បើយចំនួន០៤នាក់។
+ខេត្តកំពង់ចាម ជាសះស្បើយចំនួន ១១៣នាក់ និងរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៤៩នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០២នាក់, ស្រុកកំពង់សៀម ០៥នាក់, ស្រុកបាធាយ០៨នាក់ស្រុកស្រីសន្ធរ០៤នាក់, ស្រុកចំកាលើ ០៥នាក់, ស្រុកជើងព្រៃ ១៦នាក់ស្រុកកងមាស ០១នាក់,ស្រុកព្រៃឈរ ០៥នាក់ មកពីខេត្តពោធិសាត់ ០១នាក់ ខេត្តត្បូងឃ្មុំ ០១នាក់ និងខេត្តក្រចេះ០១នាក់ និងមានករណីស្លាប់ចំនួន៣នាក់ផងដែរ។
+ខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៦នាក់ ជាសះស្បើយចំនួន ០១នាក់ និងស្លាប់ចំនួន០២នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩៩៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤៦៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥១៧នាក់ ស្លាប់១៣នាក់។
+ខេត្តព្រៃវែង រកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ។ សូមបញ្ចាក់ថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៧២៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១១៥៣នាក់ និងកំពុងសម្រាកព្យាបាល ៥៤៦នាក់ ស្លាប់២៥នាក់៕
+ខេត្តស្ទឹងត្រែង រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់បន្ថែមទៀត ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣០៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២១នាក់ និងកំពុងសម្រាកព្យាបាលចំនួន២៨៣នាក់៕