ក្រុមជម្រើសជាតិបារាំង ដែលព្យាករណ៍ខ្ពស់ក្នុងការឈ្នះជើងឯក Euro 2020 នេះ បានហាលអាវហើយ ដោយបាល់១១ម៉ែត្រកាត់សេចក្តី ចាញ់ស្វីស ៤-៥។
ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៣-៣ នៃការប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដងផងដែរ នៅឯកីឡដ្ឋាន Arena Nationala ស្ថិតក្នុងទីក្រុង Bucharest ប្រទេសរ៉ូម៉ានី កាលពីរំលងអធ្រាត្រយប់មិញ។
សូមជម្រាបថា ជំនួបរវាងស្វីស ប៉ះបារាំង ជាគូទី៣ នៅអឺរ៉ូឆ្នាំនេះ ដែលមិនអាចរកបានឃើញក្រុមឈ្នះ ដ្បិតអ៊ីតាលីយកឈ្នះអូទ្រីស ក្នុងនាទីបន្ថែម ១៥នាទី ២ដងដូចទៅនឹងគូអេស្ប៉ាញ ទម្លាក់ក្រូអាតផងដែរ ក្នុងលទ្ធផល ៥-៣។ ស្វីស ត្រូវឡើងទៅប៉ះអេស្ប៉ាញនៅវគ្គ ៨ក្រុមចុងក្រោយជាបន្តទៀត៕
សូមទស្សនាវីដេអូហាយឡាយ៖
https://www.youtube.com/watch?v=30fq5F0mGLc