មហាសង្វេគ! មនុស្ស ៤នាក់ ត្រូវភ្លើងឆេះស្លាប់ និងរបួសមន្ត្រីពន្លត់អគ្គិភ័យម្នាក់

0

ភ្នំពេញ៖ មានករណីអគ្គិភ័យមួយបានកើតឡើងកាលពីម៉ោង ៤:៣០​នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅផ្ទះលេខ៤៤និង៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ បណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់បាត់បង់ជីវិត និងរបួសមន្ត្រីពន្លត់អគ្គិភ័យម្នាក់ ព្រមទាំងខូចខាទ្រព្យសម្បត្តិអស់ជាច្រើន ។

ចំពោះមូលហេតុនៃការឆេះ ពុំទាន់ដឹងនៅឡើយទេ ដោយកំពុងបន្តការស្រាវជ្រាវ ។ ប្រភេទសំណង់ៈ ថ្មបេតុង ទំហំ ០៩ម៉ែត្រx ៣០ម៉ែត្រ ចំនួន ០៣​ ជាន់​ ។

ខូចខាតសំភារៈ ឆេះរថយន្ត Ford Willdrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​ ២BB-៨២៣៣ ចំនួន​ ១​ គ្រឿង, ឆេះរថយន្ត Luxus ៣៣០ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ​ ២AL-១១៥៨ ចំនួន​ ១​ គ្រឿង និងឆេះម៉ូតូសរុបចំនួន ៧​ គ្រឿង ហើយពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។

ដោយឡែកអ្នកស្លាប់​ទាំង ៤​ នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ និងរបួសស្រាលម្នាក់ មានឈ្មោះ ម៉ូច សីហា ភេទ​ ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ មន្រ្តីកិច្ចសន្យាអគ្គិភ័យ ។

ក្នុងករណីនេះ មានរថយន្តការិយា​ល័យ​អគ្គិភ័យ​ចំនួន ៣៨​គ្រឿងចូលរួមពន្លត់ ប្រើប្រាស់ទឹកអស់ចំនួន​ ៣៨​ឡាន ស្មើនឹង ១៥២​ម៉ែត្រគូប ៕