ទៀតហើយអាសូរណាស់! មួយគ្រួសារឆ្លងកូវីដ១៩ ស្ទើរតែទាំងអស់

0

ភ្នំពេញ៖ បន្ទាប់ពីឳពុកវិជ្ជមានកូវីដ១៩ ពេលនេះមនុស្ស ៣នាក់ទៀត ក៏ត្រូវបានរកឃើញវិជ្ជមានកូវីដផងដែរ ។

យោងតាមហ្វេសប៊ុកសាលាសង្កាត់ស្ទឹងមានជ័យ កាលពី៩ម៉ោងមុន បានឲ្យដឹងថា «ប្រឡាយស្ទឹងមានជ័យ ពាក់ព័ន្ធជាមួយឪពុក រកឃើញវិជ្ជមានកូវីដ19 ចំនួន២នាក់ត្រូវជាកូន ។
នៅម៉ោង១៩៖០០នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចទីតាំងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ» ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ បានពិនិត្យយកសំណាក អ្នកពាក់ព័ឆន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះកង ប៊ុន ធឹម ភេទប្រុស អាយុ៥៣ឆ្នាំខ្មែរ ។ លទ្ធផលយកសំណាកចំនួន ៤នាក់ស្រី ៣នាក់ មានវិជ្ជមាន ចំនួន ២នាក់ស្រី១នាក់ ។ ចំពោះទីតាំងនេះត្រូវបានហ៊ុំព័ទ្ធឲ្យធ្វើចត្តាឡីស័ក បណ្តោះអាសន្ន ។

ចំពោះអ្នកវិជ្ជមានកូវីដ១៩ ត្រូវបានបញ្ជូនទៅកាន់ មណ្ឌលព្យាបាល ៕