Haaland ច្រានចោល​ព័ត៌មាន​ថា​ខ្លួន​បាន​ចាយប្រាក់ ៥០០K ក្នុង​កន្លះ​ថ្ងៃ​នៅ​ភោជនីយដ្ឋាន​មួយ​

0

កីឡាករ Erling Haaland បាន​ច្រានចោល​របាយការណ៍​ថា ខ្លួន​បាន​ចំណាយ​ប្រាក់​ចំនួន ៥០០,០០០ ផោន​ក្នុង​រយៈពេល​ប្រាំមួយ​ម៉ោង​ នៅ​ភោជនីយដ្ឋាន​មួយនៅ Mykonos ប្រទេស​ក្រិ​ច និង​បាន​ទុក​ប្រាក់​ចំនួន ៣០០០០ ផោន​សម្រាប់​ធីប​បុគ្គលិក ថា​ជា​ “ ព័ត៌មាន​ក្លែងក្លាយ​” ។

កាសែត​ក្រិ​កបាន​ចុះ​ផ្សាយ​ក្រោម​ចំណងជើង​ថា កាលពី​ថ្ងៃ​សៅរ៍​ខ្សែប្រយុទ្ធ Borussia Dortmund កំពុង​តែ​រីករាយ​នឹង​ថ្ងៃ​ឈប់​សម្រាក​ចុងរដូវ​កាល ​នៅ​លើ​កោះ​ក្នុង​ប្រទេស​ក្រិ​ច ហើយ​របាយការណ៍​នេះ​កំពុង​តែ​រំជើបរំជួល ​ក្នុង​បណ្ដាញ​សង្គម​៕