ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រុមការស្រាវជ្រាវ និងយកសំណាក របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបន្តរកឃើញអ្នក វិជ្ជមានកូវីដ១៩ លើក្រុមគ្រួសារ ឈ្មោះ ហេងសៀងហាក់ ភេទប្រុស ជាជាងជួសជុលម៉ូតូ ដែលមានផ្ទុកវិជ្ជមាន ចំនួន០៤នាក់ ក្នុងនោះកុមារ០៣នាក់ ដែលមានឈ្មោះ :
១/ឈ្មោះ.សេង គឺមណាត ភេទស្រីអាយុ៤១ឆ្នាំ ត្រូវជាប្រពន្ធ
២/កុមារាហាក់ នីត ភេទប្រុស អាយុ១១ឆ្នាំ ត្រូវជាកូន
៣/កុមារា ហាក់. ថារ័ត្ន ភេទប្រុសអាយុ០៤ឆ្នាំត្រូវជាកូន
៣/កុមារី.ភិនចន្រ្តា ភេទស្រីអាយុ១០ឆ្នាំត្រូវជាក្មួយ
សូមបញ្ជាក់ថា ក្រុមការបានយកសំណាកលើក្រុមគ្រួសារ ហេង សៀងហាក់ ចំនួន១៣នាក់ ជាលទ្ធផលរកឃើញ សរុបរកឃើញ៥នាក់ ស្រី០១នាក់និងកុមារី០១នាក់៕


