Eriksen បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ ​បន្ទាប់​ពី​ការ​វះកាត់​ទទួល​ជោគជ័យ​

0

Christian Eriksen បាន​ចាក​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​ការ​វះកាត់​បេះដូង ទទួល​បាន​ជោគជ័យ ក្រោយ​សម្រាក​ជាង​មួ​យស​ប្តា​ហ៍ អំឡុង​ពេល​បើក​ឆាក​អឺ​រ៉ូ ២០២០ របស់​ដា​ណឺ​ម៉ាក​។

រំលឹក​ថា ខ្សែបម្រើ​ប្រយុទ្ធ​មក​ពី​ក្លឹ​ប Inter វ័យ ២៩​ឆ្នាំ​រូប​នេះ បាន​ដួល​សន្លប់​ឈឹង អំឡុង​ការ​ប្រកួត​ក្នុង​ពូ​ល B ជាមួយ​ក្រុម​ហ្វាំ​ង​ឡង់ ក្នុង​ទីក្រុង Copenhagen កាលពី​ថ្ងៃ​សៅរ៍ និង​ត្រូវ​បាន​បញ្ជូន​ទៅ Rigshospitalet​។

ជា​ការ​ពិត​ណាស់ Eriksen មិន​អាច​បន្ត​ជួយ​មិត្ត​រួម​ក្រុម​បាន​ទៀត​ទេ ដោយ​រូបគេ​ត្រូវ​សម្រាក​ព្យាបាល​រយៈពេល​វែង ហើយ​រូបគេ​នឹង​ត្រលប់​មក​ផ្ទះ​ជាមួយ​ក្រុម​គ្រួសារ​វិញ​៕