ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៧៩៩នាក់ និងមានករណីជាសះស្បើយ៩១០នាក់ ស្លាប់១៤នាក់។
ក្នុងនោះជាករណីឆ្លងសហគមន៍ ៧០២ នាក់ និងអ្នកដំណើរពីបរទេស៩៧ នាក់
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ៤១,៥៨១ នាក់ក្នុងនោះបានព្យាបាលជាសះស្បើយ៣៥,៩៤០ នាក់ និងមានករណីស្លាប់ ៣៩៥ នាក់៕