ផ្អើល​បះសក់ មុន​ការ​ប្រកួត​ព្រឹត្តិការណ៍ ​EURO 2020 រវាង អ៊ី​តា​លី និង​ស្វី​ស

0

រថយន្ត​ដែល​គេ​សង្ស័យ​ថា​ជា​រថយន្ត​បំផ្ទុះ​គ្រាប់បែក ត្រូវ​បាន​រក​ឃើញ​នៅ​ជិត​ពហុ​កីឡដ្ឋាន Stadio Olimpico មុន​ការ​ប្រកួត​យូ​រ៉ូ រវាង​ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី ជាមួយ ស្វី​ស ​។

យោង​តាម​សេចក្តីរាយការណ៍​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី​ បាន​ឲ្យ​ដឹង​ថា អ្នកគាំទ្រ​ម្នាក់​បាន​ប្រទះ​ឃើញ​វត្ថុ ដែល​គួរ​ឲ្យ​សង្ស័យ នៅ​ខាងក្នុង​រថយន្ត​ដែល​ចត​ចោល​។ គេហទំព័រ Corriere dello Sport បាន​រាយការណ៍​ថា រថយន្ត​នេះ ចត​នៅ​ក្នុង​ខណ្ឌ Prati នៃ​រដ្ឋធានី រ៉ូ​ម របស់​ប្រទេស​អ៊ី​តា​លី ស្ថិត​នៅ​ជិត​ទីតាំង នៃ​ការ​ប្រកួត យូ​រ៉ូ ឆ្នាំ​២០២០ រាត្រី​ថ្ងៃ​ពុធ​។

វត្ថុ​ដែល​គួរ​ឲ្យ​សង្ស័យ ត្រូវ​បាន​គេ​រាយការណ៍​ទៅ​ប៉ូលិស ហើយ​ក្រុម​ដោះ​គ្រាប់បែក បាន​មក​ដល់​ដើម្បី​ធ្វើការ​។
ទោះបីជា​យ៉ាងណា​ក៏​ដោយ គេ​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការ​ទេ​ថា​តើ វត្ថុ​នោះ​ពិតជា​គ្រាប់បែក​មែន ឬ​មិនមែន​៕