Juventus ចាយ ១០ លាន​អឺ​រ៉ូ​ ដើម្បី​បន្តកុងត្រាថ្មី ឲ្យខ្សែប្រយុទ្ធខ្ចី​ជើង​ពី​ Atletico

0

ខ្សែប្រយុទ្ធ Alvaro Morata របស់ក្លឹ​ប​សេះបង្កង់ Juventus បានព្រមព្រៀង លើការបន្តកុងត្រាថ្មី មួយរដូវកាលបន្ថែមទៀត លើកុងត្រាខ្ចីជើងចាស់ ដែលមានសុពលភាពត្រឹមចុងខែ មិថុនាខាងមុខ​។

សូម​ជម្រាប​ថា ជាមួយកុងត្រាថ្មីនេះ Juventus ព្រមទូទាត់ឲ្យ Atletico ចំនួន ១០ លានអឺ​រ៉ូ បន្ថែមទៀត សម្រាប់តម្លៃខ្លួន Morata ក្នុងការខ្ចីជើងមួយរដូវកាលពេញ​។ នេះមានន័យថា Atletico ទទួលបាន ២០ លានអឺ​រ៉ូ រួចជាស្រេចហើយ ពីការដាក់ឲ្យ Morata ខ្ចីជើង ២ ឆ្នាំ មកនេះ ខណៈដែលតម្លៃផ្តាច់កុងត្រា របស់គេអាចថ្លៃ ៣៥ លានអឺ​រ៉ូ ដែលជាទំហំ ស្មើនឹងការចំណាយរបស់ខ្លួន កាលទិញកីឡាករអេ​ស្ប៉ា​ញពី Chelsea នៅរដូវក្តៅឆ្នាំ ២០២០៕