Mason Mount ថា​និង​សុំ​អាវ​របស់​ idol ​ឲ្យ​ទាល់តែ​បាន ក្រោយ​បញ្ចប់​ការ​ប្រកួត​

0

Mason Mount នឹង​ត្រូវ​ប្រឈម​មុខ​នឹង Luka Modric ជា​ថ្មី​ម្តងទៀត​នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក Euro២០២០ របស់​អង់គ្លេស ទល់​នឹងក្រូ​អាត​ ហើយ​ខ្សែបម្រើ​តោ​ខៀវ​រូប​នេះ កំពុង​ទន្ទឹង​រង់ចាំ​សុំ​កាដូ​ពី idol របស់​ខ្លួន​។

Mount បាន​សារភាព​ថា Modric និង​ Andres Iniesta គឺជា​វីរបុរស​បាល់ទាត់​របស់​ខ្លួន​ តាំងពី​ក្មេង​មក​ម្ល៉េះ​។ ជា​ការ​ពិត​ណាស់ Mason Mount គឺជា​កីឡាករសំខាន់​របស់​ក្លិប​តោ​ខៀវ Chelsea ក្នុង​ការ​ទទួល​ជ័យជម្នះ​លើ​ក្រុម Real Madrid ទាំង​ពីរ​ជើងនៅ​ក្នុង​ក្របខ័ណ្ឌ Champions League ខណៈ​ដែល​ក្រុម​តោ​ខៀវ​ នឹង​បន្ត​ឈ្នះ​ការ​ប្រកួត​ជាមួយ​ក្រុម Manchester City នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

ក្រៅពី​មេដាយ UCL អាវ​ជម្រើសជាតិ​ក្រូ​អាត​របស់ Modric គឺជា​គោលដៅ និង​ក្តី​ប្រាថ្នា​ដ៏​ធំ ​របស់​ខ្សែការពារ​អង់គ្លេស​វ័យ ២២​ឆ្នាំ​រូប​នេះ​៕