ខ្សែបម្រើក្លិបបិសាចក្រហម Bruno Fernandes ធ្វើបានយ៉ាងអស្ចារ្យ ក្នុងការរកគ្រាប់បាល់បាន ២គ្រាប់ ខណៈ Cristiano Ronaldo ក៏រកបានមួយគ្រាប់ផងដែរ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ជាមួយអ៊ីស្រាអែល ដោយឈ្នះដាច់ ៤-០ កាលពីយប់ថ្ងៃពុធនេះ ដើម្បីត្រៀមប្រកួត EURO នាពេលដ៏ខ្លីខាងមុខនេះ។
ក្នុងការប្រកួត ព័រទុយហ្គាល់ ហាក់មានឱកាសគ្រប់គ្រងបាល់បានច្រើនជាង ដោយ Fernandes ស៊ុតបាន ២គ្រាប់ Cancelo ១គ្រាប់ និង Ronaldo ១គ្រាប់ក្នុងនាទី៩០+១។
សូមបញ្ជាក់ថានេះជាគ្រាប់បាល់ទី១០៤របស់ Ronaldo សម្រាប់ក្រុមព័រទុយហ្កាល់ ហើយគេត្រូវការតែ ៥គ្រាប់ទៀតប៉ុណ្ណោះដើម្បីតាមស្មើម្ចាស់កំណត់ត្រាគ្រាប់បាល់សម្រាប់ក្រុមជម្រើសជាតិច្រើនបំផុតរបស់ ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei៕
សូមទស្សនាវីដេអូហាយឡាយ៖
https://www.youtube.com/watch?v=iS-kxPmCMlQ