Van de Beek ប្រកាស​ដកខ្លួន​ពី​ EURO 2020

0

ខ្សែបម្រើ​ក្លិប​បិសាច​ក្រហម Donny van de Beek បាន​ដកខ្លួន​ពី​ព្រឹត្តិការណ៍ EURO 2020 សម្រាប់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ដោយសារ​គេ​មាន​បញ្ហា​របួស​។

Van de Beek ទទួល​បាន​ឱកាស​ចូលរួម​ក្រុម​ហូ​ឡង់​១៩​ប្រកួត ហើយ​ប្រកួត​ចុង​ក្រោយ​ដែល​គេ​បាន​លេង​ឱ្យ​ប្រទេស​របស់​ខ្លួន​គឺ​ក្នុង​ជំនួប​ជ័យជម្នះ ៧-0 ទល់និងហ្គី​ប្រា​ល់តា កាលពី​ថ្ងៃ​ទី​៣០ ខែមីនា​។

សហព័ន្ធ​កីឡាបាល់ទាត់​ហូ​ឡង់​ ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ផង​ដែរ​ថា Van de Beek នឹង​ខកខាន​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់​អឺរ៉ុប ដោយសារ​គេ​មាន​បញ្ហា​របួស ហើយ​គេ​ជា​កីឡាករ​ក្រុម​បិសាច​ក្រហម​ទី​២​ បន្ទាប់​ពី Mason Greenwood ដែល​ដកខ្លួន​ពី​ការ​ប្រកួត ក្រោម​ហេតុផល​ដូច​គ្នា​។

សូម​រំឭក​ថា Van de Beek បាន​ចុះហត្ថលេខា​ផ្ទេរ​មក Man Unted ពី​ក្លិប Ajax កាលពី​រដូវក្ដៅ​ឆ្នាំ​មុន ក្នុង​តម្លៃ​៣៥​លាន​ផោន តែ​គេ​បាន​បង្ហាញខ្លួន​នៅ​ជម្រើស​ដំបូង​តែ​៤​លើក​ប៉ុណ្ណោះ នៅ Premier League៕