ភ្នំពេញ៖ សមត្ថកិច្ចស្រុកព្រៃកប្បាស បានចាប់បុរសម្នាក់ស្រវឹងស្រាគ្មានថ្ងៃស្វាង បន្ទាប់ពីរូបគេបានធ្វើសកម្មភាព ដុតផ្ទះខ្លួនឯងឆេះខ្ទេចគ្មានសល់ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។
ជនបង្កមានឈ្មោះ ប៊ិត ម៉ាប់ ភែទប្រុស អាយុ ៤២ឆ្នាំ ជាមនុស្សស្រវឹងស្រារាល់ថ្ងៃ ។
ករណីជនស្រវឹងស្រាដុតផ្ទះខ្លួនឯងនេះ កើតឡើងនៅភូមិព្រៃផ្ដៅត្បូង ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្នសមត្ថកិច្ចកំពុង ចាត់ការតាមនីតិវិធី ៕


