អេស្ប៉ាញបានកោះហៅកីឡាករចំនួន ៥នាក់ ដើម្បីហ្វឹកហាត់ដាច់ដោយឡែក ពីក្រុមដែលនៅសល់ជាការប្រុងប្រយ័ត្ន បន្ទាប់ពីកីឡាករ ប្រធានក្រុម Sergio Busquets បានធ្វើតេស្តវិជ្ជមានចំពោះ Covid-19 ។
ជាលទ្ធផល Rodrigo Moreno (Leeds United), Pablo Fornals (West Ham United), Carlos Soler (Valencia CF), Brais Mendez (Celta Vigo) Raul Albiol(Villarreal ត្រូវបានកោះហៅចូលក្នុងបញ្ជីកីឡាករបម្រុងត្រៀមសម្រាប់ចូលរួមនៅក្នុងក្រុមអេស្ប៉ាញ ក្នុងករណីដែលត្រូវការចាំបាច់។
យ៉ាងណាមិញ អ្វីដែលអ្នកគាំទ្រ Real Madrid អាក់អន់ស្រពន់ចិត្តនោះគឺ កីឡាករបម្រុងដែលត្រូវបានកោះហៅនេះ ក៏នៅតែគ្មានឈ្មោះកីឡាករដែលមកពីក្លិបអធិរាជសសូម្បីតែម្នាក់៕