ចាប់ខ្លួនអាស្ទាវ ៥នាក់ ក្រោយជិះម៉ូតូ ៣គ្រឿងដេញតាមកៀផ្ដួល គំរាមយកម៉ូតូ

0

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួន ជនសង្ស័យ ៥នាក់ ករណីប៉ុនប៉ងលួចមានស្ថានទម្នន់ (ប៉ុនប៉ងកៀផ្តួលគំរាមយកម៉ូតូ) នៅចំណុចមុខវិទ្យាល័យទួល ប្រាសាទសែនសុខ ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ៥នាក់ មធ្យោបាយម៉ូតូ០៣គ្រឿង ។

ជនសង្ស័យ ៥នាក់រួមមាន ៖ ១-ឈ្មោះ ម៉ក់ ពិសិដ្ឋ (សិត) ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ១  សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានសារធាតុញៀន , ២-ឈ្មោះ ម៉ក់ ពិសី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានសារធាតុញៀន , ៣-ឈ្មោះ អ៊ោម វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានសារធាតុញៀន , ៤-ឈ្មោះ ឡុង សោវឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានសារធាតុញៀន , ៥-ឈ្មោះ វ៉ា វ៉ាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប្រាសាទ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ មានសារធាតុញៀន បានធ្វើសកម្មភាពប៉ុនប៉ងកៀរផ្តួល ម៉ូតូ ១គ្រឿងម៉ាក ហុងដាសេ១២៥ ផលិតឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AV-7556 ពីជនរងគ្រោះឈ្មោះ ឃុន តូន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីសែង ស្នាក់នៅក្នុងឃ្លាំងសស្តុកទំនិញ ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារៈបន្សល់ទុក៖ ម៉ូតូ ១គ្រឿងម៉ាក ហុងដាសេ១២៥ ផលិតឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AV-7556 ប្រគល់ឲ្យជនរងគ្រោះ, ម៉ូតូ ១គ្រឿងម៉ាក ហុងសេ១២៥ ផលិតឆ្នាំ២០១៣ ពណ៌ ពាក់ស្លាកលេខភ្នំពេញ1M-0642 , ម៉ូតូ ១គ្រឿងស្មាស់ គ្មានស្នាកលេខ, ម៉ូតូ ១គ្រឿងម៉ាក ស្តេប ពណ៌លឿងលាយទឹកក្រូច ពាក់ស្លាកលេខសៀមរាប 1I-2650 របស់ជនសង្ស័យ ។

 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕