បិសាចក្រហម មិន​មាន​ជំហរ​នាំ​យក​ Cristiano Ronaldo មក​វិញ​ទេ​

0

របាយការណ៍​បាន​ឲ្យ​ដឹង​ថា Cristiano Ronaldo មិនមែន​ជា​គោលដៅ​របស់ ក្លិប​បិសាច​ក្រហម Manchester United សម្រាប់​ទីផ្សារ​ផ្ទេរ​កីឡាករ​នា​ពេល​ខាង​មុខ​នេះ​ទេ​។

CR7 គឺ​គ្រាន់តែ​ជា​កីឡាករ​ម្នាក់​ដែល​ត្រូវ​បាន​លោក Ole Gunnar Solskjaer កោតសរសើរ​ជា​អតីត​មិត្ត​រួម​ក្រុម​របស់ Man Utd ប៉ុន្តែ​ការ​វិល​ត្រឡប់​មក​កាន់​ទឹកដី Old Trafford គឺ​មិន​មាន​ឡើយ​។ ជា​ការ​ពិត​ណាស់ គោលដៅ​ចម្បង​របស់​ក្លិប​មាន រួច​ជា​ស្រេច​ហើយ​គឺ Jadon Sancho និង Raphael Varane​។

ថ្មី​ៗ​នេះ Ronaldo ក៏​ត្រូវ​បាន​គេ​ដឹង​ថា បាន​នឹង​កំពុង​ពិភាក្សា​ជាមួយនឹង Paris Saint-Germain និង​ការ​ផ្លាស់​ទៅ MLS នៅ​អា​មេ​រិ​ក​ទោះបីជា​ភ្នាក់ងារ​របស់​គាត់​ឈ្មោះ Jorge Mendes បាន​បដិសេធ​ការ​វិល​ត្រឡប់​ទៅ​កាន់​ក្លឹ​ប​កុមារភាព​របស់​ព័រ​ទុ​យ​ហ្កា​ល់​គឺ Sporting Lisbon ក៏​ដោយ​៕