ភ្នំពេញ៖ បុរសជាកម្មករទូកនេសាទម្នាក់ បានរអិលជើងធ្លាក់ចូលក្នុងទឹកសមុទ្រ លិចបាត់រកមិនទាន់ឃើញ។ ហេតុការណ៍នេះ កើតឡេីងកាលពីម៉េាង៥ព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចដាវលេខ ៤៥/ ៩០០និង ៣៥ /៩០០ នៅក្នុងភូមិ០១ ឃុំកំពេញស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុភ្លាមៗ ម្ចាស់ទូកនេសាទរួម និងក្រុមទូកនេសាទផ្សេងទៀត បាននាំគ្នាចេញស្វែងរកជនរងគ្រោះដែរ តែមិនទាន់ដឹងថា ជនរងគ្រោះមានវាសនាយ៉ាងណានោះទេ។
ម្ចាស់ទូកនេសាទមានឈ្មោះ យិត គៀវ ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរនេសាទ មានទីលំនៅស្ថិតនៅភូមិ ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ចំណែកជនរងគ្រោះមានឈ្មោះ មាន់ តេន ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ កម្មករនេសាទ មានទីលំនៅស្ថិតនៅភូមិ ឈើទាលរាំ ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ៕