Tuchel បន្ត​កុងត្រា ២​ឆ្នាំ​ទៀត​ជាមួយ​ Chelsea

0

លោក Thomas Tuchel បាន​សម្រេច​បន្ត​កុងត្រា​ពីរ​ឆ្នាំ​ទៀត​ជាមួយ​តោ​ខៀវ Chelsea បន្ទាប់​ពី​លោក​ដឹកនាំ​ក្រុម​ឲ្យ​ឈ្នះ​ពានរង្វាន់ Champions League ។

គ្រូបង្វឹក​អា​ល្លឺ​ម៉​ង់​វ័យ ៤៧​ឆ្នាំ​រូប​នេះ បាន​ជាន់​កីឡដ្ឋាន Stamford Bridge កាលពីដើម​ឆ្នាំ​២០២១ ដើម្បី​ជំនួស​តំណែង​របស់​លោក Frank Lampard ដែល​ពេល​នោះ​លោក​ទទួល​បាន​កុងត្រា​រយៈពេល​១៨​ខែ​ជាមួយ​ក្លិប​។

យ៉ាងណា​ក្តី បន្ទាប់​ពី​បាន​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ពានរង្វាន់ Champions League លោក​ក៏​ទទួល​បានការ​ទុកចិត្ត និងជឿជាក់​ពី​ថ្នាក់លើ បាន​សម្រេចចិត្ត​ឯកភាព​គ្នា​បន្ត​កុងត្រា​ថ្មី ​រហូត​ដល់​ឆ្នាំ​២០២៤៕