ភ្នំពេញ៖ ទាហានកងកម្លាំងបូផា ខេត្តស្រះកែវ ប្រទេសថៃ បានឃាត់ខ្លួនជនជាតិថៃ មកពីតំបន់ភាគខាងជើង និងមកពីតាមបណ្តាខេត្តមួយចំនួនទៀត សរុប២៥នាក់ រួមទាំងមេខ្យល់ និងអ្នកមើលផ្លូវចំនួន៥នាក់ ពេលកំពុងលួចឆ្លង ដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា នៅពេលយប់ ក្នុងភូមិសាស្រ្តស្រុកគោកឃ្យូង ដើម្បីទៅធ្វើការនៅកាស៊ីណូអនឡាញ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា។
សេចក្ដីរាយការពីសមត្ថកិច្ច នៅបន្ទាត់ព្រំដែននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នេះថា៖ អនុវត្តតាមវិធានការរឹតបន្តឹង ការលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ ដើម្បីទប់ស្កាត់ការរាត្បាតរបស់កូវីដ-១៩ ជាជ្ញាធរខេត្តស្រះកែវបានដាក់ចេញនូវបទបញ្ជា ឲ្យបង្កើតប៉ុស្ត៍ទប់ស្កាត់ ក្នុងភូមិសាស្រ្តតាមបន្ទាត់ព្រំដែននោះ។ លុះនាពេលយប់កន្លងមក សមត្ថកិច្ចទាហានឈុត តាប់ប្រាយ៉ា កងកម្លាំងបូផា បានទទួលសេចក្ដីរាយការណ៍ពីចល័ត រហ័សកងកម្លាំងបូផា ដែលដាក់ប៉ុស្ត៍ត្រួតពិនិត្យប្រចាំ ក្នុងទឹកដីស្រុកគោកឃ្យូង ខេត្តស្រះកែវ បានប្រទះឃើញរថយន្តគួរឲ្យសង្ស័យ នាំក្រុមមនុស្សលួចចេញក្រៅប្រទេស ដោយខុសច្បាប់ ទើបចាត់កម្លាំងចល័តរហ័សរបស់ស្រុកតាប់ប្រាយ៉ា រួមជាមួយកងរយការពារព្រំដែនទី១២ ចូលទៅត្រួតពិនិត្យ និងបានឃាត់ខ្លួនក្រុមជនជាតិថៃ ដែលកំពង់លួចឆ្លងដែលចូលមកប្រទេសកម្ពុជា ដោយដឹកតាមរថយន្តប៊ិកអាប់ចំនូន៧នាក់ ព្រមទាំងមេខ្យល់ និងអ្នកមើលផ្លូវផងដែរ។
សមត្ថកិច្ចថៃបានឲ្យដឹងទៀតថា ជនជាតិថៃ ដែលលួចឆ្លងដែន ទៅប្រទេសកម្ពុជា ចំនួន៧នាក់ មានប្រុស២និងស្រី៥នាក់ មកពីតាមបណ្ដាខេត្តក្នុងប្រទេសថៃ ដែលមេខ្យល់ គឺជាអ្នកបើករថយន្តជនជាតិថៃម្នាក់ និងអ្នកមើលផ្លូវ ជនជាតិថៃ២នាក់ ដោយសមត្ថកិច្ចឃាត់ខ្លួន បាននៅបរិវេណ ភូមិណងស្មេត ឃុំគោកឃ្យូង ស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ហើយនាំខ្លួនអ្នកទាំងអស់មកសួរនាំ ។
ជំហ៊ានដំបូង ជនជាតិថៃទាំង៧នាក់ បានសារភាពថា៖ ធ្វើដំណើរមកពីខេត្តឈៀងរ៉ាយ ត្រូវការចូលទៅធ្វើការនៅឯកាស៊ីណូអនឡាញ ក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដោយទាក់ទង តាមអេតមីនវេបសាយ របស់កាស៊ីណូខាងកម្ពុជា ទើបសមត្ថកិច្ចអនុវត្តតាម វិធានការសុខាភិបាល និងនាំខ្លួនជនត្រូវចោទទាំង១០នាក់ មកសួរចម្លើយដើម្បីបំបែកសំណុំរឿង នៅស្រុកតាប់ប្រាយ៉ា ដើម្បីរកអ្នកពាក់ពន្ធ័ បន្ថែមទៀត៕