Robert Lewandowski ប្រកាស​ចង់​ចាក​ចេញ​ពី​ក្លឹ​ប Bayern Munich

0

កីឡាករ Robert Lewandowski ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​គាត់​អាច​ចាក​ចេញពី​ក្លឹ​ប Bayern Munich នៅ​រដូវក្តៅ​នេះ ដោយ​កីឡាករ​រូប​នេះ​បាន​សារភាព​ថា​គាត់​ចង់បាន​បទ​ពិសោធន៍​ថ្មី​សម្រាប់​អនាគត​របស់​គាត់​។

ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូ​ឡូញ​រូប​នេះ​ត្រូវ​បាន​ក្លឹ​ប​ធំ​ៗ​ពីរ​កំពុង​តែ​ចាប់អារម្មណ៍​លើ​រូបគេ គឺ​ក្លឹ​ប Barcelona និង​ក្រុម​តោ​ខៀវ Chelsea ។ កីឡាករ Lewandowski ដែល​មាន​វ័យ ៣២ ឆ្នាំ​រូប​នេះ​បាន​ប្រាប់ Canal + ថា​“ ខ្ញុំ​នៅ​តែ​មានគំនិត​ចង់​ចាកចេញ ទោះ​ខ្ញុំ​មាន​អារម្មណ៍ល្អ​នៅ Bayern ដែល​ជាទី​ក្រុង​ដ៏​ល្អ​វិសេសវិសាល ឬ​ជា​ក្លឹ​ប​អស្ចារ្យ​ក៏​ដោយ​” ។

កីឡាករ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា “​ខ្ញុំ​តែងតែ​ចង់​រៀន​រស់់នៅ​កន្លែង​ថ្មី វប្បធម៌​ថ្មី ខ្ញុំ​មិន​ឈ្លក់​វង្វេង​នឹង​កំណត់​ត្រា​ទេ ខ្ញុំ​ចង់​ប្រឈម​នឹង​បញ្ហា​ថ្មី​ៗ ខ្ញុំ​ព្យាយាម​ធ្វើ​អ្វី​ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើ ពីព្រោះ​វា​ជំរុញ​ឱ្យ​ខ្ញុំ​ឈាន​ទៅ​មុខ​” ។

គួរ​បញ្ជាក់​ដែល​ថា Lewandowski បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ៤១ គ្រាប់​ក្នុង​រដូវ​កាល​នេះ​នៃ​ក្រប​ខណ្ឌ Bundesliga ដើម្បី​បំបែក​កំណត់​ត្រា​កីឡាករ Gerd Muller ក្នុង​ឆ្នាំ ១៩៧១-៧២ ។