Pochettino មានបំណងចង់​ចាក​ចេញពី​ទឹកដី​បារាំង

0

លោក Mauricio Pochettino បាន​ជូនដំណឹង​ដល់​ក្លឹ​ប Paris Saint-Germain អំពី​បំណង​របស់​គាត់​ក្នុង​ការ​ចាក​ចេញពី​ក្លឹ​ប ចំ​ពេល​មានការ​ចំណាប់អារម្មណ៍​លើ​រូប​គាត់​ពី Real Madrid និង Tottenham ។

PSG បាន​រៀបចំ Pochettino ជំនួស​កៅអី​របស់​លោក Thomas Tuchel នៅ​ដើមឆ្នាំ​នេះ ហើយ​គាត់​បាន​ដឹកនាំ​ក្លឹ​ប​បន្ត​ឈ្នះ Coupe de France និង Trophee des Champions ។

គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ មាន​កិច្ចសន្យា​រយៈពេល​មួយ​ឆ្នាំ​ទៀត លើ​កិច្ចសន្យា​របស់​គាត់​ជាមួយ​ក្លិប PSG ប៉ុន្តែ​គោលដៅ​របស់​ក្លឹ​ប Real Madrid ចង់​នាំ​យក​គាត់​ទៅ​កាន់ Santiago Bernabeu ខណៈ​ដែល Spurs បាន​ទាក់ទង​ជាមួយ​អតីត​គ្រូបង្វឹក​របស់​ពួក​គេ ដើម្បី​ពិភាក្សា​ពី​ការ​វិល​ត្រឡប់​ទៅ​កាន់​ក្លឹ​ប​ចាស់​វិញ​៕