ខ្សែប្រយុទ្ធស្លាប និង បម្រើប្រយុទ្ធ Eden Hazard របស់ក្លិប Real Madrid បានប្រកាសថាវាល្មមហើយ ដែលកីឡាករជម្រើសជាតិប៊ែលហ្សិកមួយរូបនេះ ត្រូវវិលទៅរកកន្លែងដែលជោគជ័យវិញ ក្រោយពីបានរួមរស់នៅជាមួយនឹងក្លិបអេស្ប៉ាញមួយនេះអស់រយពេល ២ រដូវកាលមកនេះ ។
អតីតកីឡាករដែលជោគជ័យខ្លាំងនៅ Chelsea រូបនេះ បាននិយាយថាគេចង់ទៅក្លិបចាស់វិញ ពីព្រោះនៅទីនោះគេស្គាល់តែភាពជោគជ័យតែមួយមុខគត់ ។ មិនដូចនៅ Real Madrid គេស្គាល់តែបញ្ហាគឺតែងតែមានបញ្ហារបួសរ៉ាំរ៉ៃរហូត ។
គួររំលឹកឡើងវិញដែរថា Eden Hazard ចាប់តាំងពីផ្លាស់មកពី Chelsea ក្នុងឆ្នាំ ២០១៩ មកបានចូលលេងតែ ៣០ ប្រកួត និងរកបានតែ ៤ គ្រាប់ប៉ុណ្ណោះឲ្យ real Madrid ខណៈដែលសរុបពេលនៃការរបួសរបស់កីឡាករនេះគឺប្រហែលជាង ៣/៤ នៃពេលវេលាសរុបរបស់គាត់នៅ Real Madrid ៕