អបអរសាទរ! ប៉ូលីស ដែលឆ្លងជំងឺកូវីដ បានជាសះស្បើយ ជាបន្តបន្ទាប់

0

ភ្នំពេញ៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឱ្យដឹងថា មន្ត្រីនៃអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានឆ្លងជំងឺកូវីដ១៩ កាលពីកន្លងទៅ ពេលនេះបានជាសះស្បើយ មួយចំនួនហើយ។

សូមរំលឹកថា កងអន្តរាគមន៍ នៃអគ្គស្នងការនគរបាលជាតិ ប្រមាណជាង៨០នាក់ បានឆ្លងជំងឺកូវីដ១៩ ពេលដែលពួកគាត់ប្រចាំការនៅតំបន់ក្រហម នាពេលកន្លងមក។

ជាក់ស្ដែង នៅថ្ងៃទី៣១ ឧសភា នេះ អ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ហ្លួងម៉ែ កងកម្លាំងរបស់បានជាសះស្បើយជាបន្តបន្ទាប់ ក្រុមគ្រូពេទ្យរបស់យើងបានឲ្យត្រលប់ទៅផ្ទះ នឹងបន្តធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀតដើម្បីតាមដានសុខភាព៕