Allegri គ្រោង​ទិញ Pjanic ពី Barcelona មក​អ៊ី​តា​លី​វិញ​

0

លោក Massimiliano Allegri គ្រូបង្វឹក​ថ្មី​ក្រុម​សេះបង្កង់ Juventus បាន​និយាយ​ថា លោក​នឹង​ទិញ Miralem Pjanic ជា​កីឡាករ​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី Barcelona ត្រៀម​លក់​ចេញ​នៅ​រដូវក្ដៅ​នេះ ត្រលប់​ទៅ​អ៊ី​តា​លី​វិញ​។

ខ្សែបម្រើ​បូ​ស្នៀ​វ័យ ៣១​ឆ្នាំ​រូប ជា​កីឡាករ​សំខាន់​ម្នាក់​ក្នុង​ក្រុម Juventus កាល​លោក Massimiliano Allegri នៅ​ដឹកនាំ​លើក​ទី​១ ហើយ​ក្លិប​ជើងឯក Coppa Italia ទើបតែ​ប្រកាស​ពី​ការ​ត្រលប់​មក​វិញ​របស់​លោក ដែល​ជា​ក្ដី​សង្ឃឹម​សម្រាប់ Pjanic ក្នុង​ការ​ផ្លាស់​ទៅ Juventus វិញ​។

នៅ Barca ខ្សែបម្រើ​ជនជាតិ​បួ​ស្នៀ​រ ពុំ​សូវ​ទទួល​បាន​ឱកាស​ចូល​លេង​ប៉ុន្មាន​ទេ ក្រោម​ការ​ដឹកនាំ​របស់​លោក Ronald Koeman ដោយ​អ្នកចាត់ការ​ជនជាតិ​ហូ​ឡង់​ពេញចិត្ត Sergio Busquets និង Frankie de Jong និង​កីឡាករ​ក្មេង​ៗ​ដូច​ជា Ilaix Moriba និង Riqui Puig ជាង​អតីត​កីឡាករ​ក្រុម​សេះបង្កង់​រូប​នេះ​៕