Thomas Tuchel បានបញ្ជាក់ថា ក្រុមតោខៀវ Chelsea មានការកម្លាំងពេញលេញមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹងក្រុម Manchester City នៅថ្ងៃសៅរ៍នេះ។
N’Golo Kante បានជាសះស្បើយពីបញ្ហាភ្លៅ ខណៈដែល Edouard Mendy បានជៀសផុតពីការរងរបួសធ្ងន់ធ្ងរបន្ទាប់ពីប៉ះទង្គិចជាមួយបង្គោលទី ក្នុងការប្រកួតជាមួយក្រុម Aston Villa កាលពីថ្ងៃអាទិត្យ។
សូមជម្រាបថា ក្រុមតោខៀវមិនមានឧបសគ្គអ្វីទៀតទេ ក្នុងការដឹកនាំកូនក្រុម ២៥ នាក់ទៅលេងនៅ Porto សម្រាប់ការប្រកួតនៅ Estadio do Dragao ប៉ះជាមួយក្រុមរបស់លោក Pep Gaudiola៕