ជប៉ុន លត់មី​យ៉ា​ន់​ម៉ា យ៉ាង​ចាស់ដៃ ១០​-​០ (មានវីដេអូ)

0

ក្រុម​ជម្រើសជាតិ​សា​មូ​រ៉ៃ​ជប៉ុន បាន​យកឈ្នះ​ទៅ​លើ ក្រុម​ជម្រើសជាតិ​មី​យ៉ា​ន់​ម៉ា ក្នុង​លទ្ធផល ១០​ទល់​នឹង​០ នៃ​ការ​ប្រកួត​ជម្រុះ World Cup​។

ជា​ការ​ពិត​ណាស់ ជប៉ុន​បាន​បង្ហាញ​ការ​លេង​ល្អ​ឥត​ខ្ចោះ ​ទល់​នឹង​ក្រុម​លំដាប់​លេខ​១៣៩​ពិភពលោក និង យក​បាន​បី​ពិន្ទុ​ដោយ​ងាយ​ៗ​។

គួរ​បញ្ជាក់​ដែរ​ថា លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ជប៉ុន​បន្ត​ឈរ​លេខ​១​នៅ​ក្នុង​ពូ​ល F ដោយ​មាន​១៨​ពិន្ទុ​ក្នុង​ចំណោម​ការ​ប្រកួត​ចំនួន​ប្រាំមួយ ពោលគឺពួក​គេ​មិន​ធ្លាប់​ស្គាល់​រសជាតិ​ចាញ់ ឬ ស្មើ​ឡើយ ជា​ពិសេស​ពួក​គេ​ស៊ុត​បញ្ចូល​ទី​បាន​៣៧​គ្រាប់ និង មិន​ទាន់​របូត​មួយ​គ្រាប់​ឡើយ​៕

សូមទស្សនាវីដេអូហាយឡាយ៖

https://www.youtube.com/watch?v=_q-art0Zd_I