ឆេះរោងចក្រហ្វូលីយ័ន ១អគារទាំងស្រុង បណ្ដាលឲ្យកម្មករម្នាក់របួសធ្ងន់

0

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះរោងចក្រហ្វូលីយ័ន (S.L.Y) មួយអគារដែលមានទំហំ ៦០ម៉ែត្រ គុណ៤៥ម៉ែត្រ អស់ទាំងស្រុង និងមានកម្មករម្នាក់រងរបួស កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នៅភូមិពេជ្រចង្វា ឃុំបឹងត្រាញ់ ខាងជើង ស្រុកសំរោង ខេត្តតាកែវ។

ករណីនេះ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ៧គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ១៤រថយន្ត ទើបរលត់ទាំងស្រុង នៅ ថ្ងៃដដែល មិនបណ្តាលឱ្យឆេះរាលដាលដល់ អគារដទៃឬផ្ទះប្រជាពលរដ្ឋឡើយ ។

អគ្គិភ័យនេះ បើតាមការសន្និដ្ឋានជាជំហានដំបូង របស់សមត្ថកិច្ចបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ៕