Gary Neville ថា Man UTD មិន​គួរ​ទិញ​យក ​CR7​ មក​វិញ​ឡើយ​

0

លោក Gary Neville អតីត​កីឡាករ​ក្លិប​បិសាច​ក្រហម បាន​ផ្ដល់​ដំបូន្មាន​ដល់​លោក Ole Gunnar Solskjaer ថា​រូប​គាត់​មិន​គាំទ្រ​ឲ្យ Manchester United ទិញ​យក​កំពូល​ខ្សែប្រយុទ្ធ Cristiano Ronaldo មក​កាន់​ទឹកដី Old Trafford វិញ​នោះ​ឡើយ​។

គួរ​បញ្ជាក់​ថា Cristiano Ronaldo សល់​កុងត្រា​ជាមួយ Juventus ចំនួន​១​ឆ្នាំ​ទៀត​ ខណៈ​ពេល​នេះ Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា ​កំពុង​ទាក់ទង​ចង់​ទិញ​យក​កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​មក​វិញ ស្រប​ពេល​ដែល​ក្លិប​កំពុង​រៀបចំ​លុយ​ទិញខ្សែប្រយុទ្ធ Harry Kane ពី​ក្លិប Spurs ដែល​មាន​តម្លៃ​ខ្លួន​២១២​លាន​ដុល្លារ និង​ខ្សែបម្រើ Jadon Sancho ៨០​លាន​ដុល្លា​ពី Borussia Dortmund ផង​ដែរ​៕