Harry Kane ក្លាយជា​ម្ចាស់​ពាន ស្បែកជើង​មាស ​និង​ពាន​អ្នក​បញ្ជូន​បាល់​ច្រើន​ជាងគេ​នៅ Premier League

0

ខ្សែប្រយុទ្ធ Harry Kane របស់​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​ក្លាយជា​ម្ចាស់​ពាន​ស្បែកជើង​មាស​នៅ​ក្រប​ខណ្ឌ Premier League សម្រាប់​រដូវ​កាល ២០២០/២០២១ និង​ថែម​ទាំង​បាន​ឈ្នះ​ពាន​កីឡាករ​បញ្ជូន​បាល់​បាន​ច្រើន​ជាងគេ​ផង​ដែរ​។

ការ​ឈ្នះ​ពានរង្វាន់​ទាំង​ពីរ​ទន្ទឹម​គ្នា​នេះ​មាន​ន័យ​ថា Kane បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​បង្អស់​ក្នុង​រយៈពេល​២២​ឆ្នាំ​កន្លង​មក ដែល​អាច​ឈ្នះ​ពាន​ស្បែកជើង​មាស​នៅ Premier League និង​ពាន​អ្នក​បញ្ជូន​បាល់​ច្រើន​ជាងគេ​ក្នុង​រដូវ​កាល​តែ​មួយ​។

យ៉ាងណាមិញ ក្រៅពី Kane មាន​តែ​កីឡាករ​ពីរ​រូប​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ Premier League ដែល​បាន​ឈ្នះ​ពាន​ស្បែកជើង​មាស​និង​ពាន​អ្នក​បញ្ជូន​បាល់​ច្រើន​ជាងគេ​ក្នុង​រដូវ​កាល​តែ​មួយ​គឺ លោក Andy Cole នៅ​រដូវ​កាល ១៩៩៣/១៩៩៤ និង Jimmy Floyd Hasselbaink នៅ​រដូវ​កាល ១៩៩៨/១៩៩៩ ៕