ខ្សែប្រយុទ្ធ Sadio Mane រកបាន ២គ្រាប់ម្នាក់ឯង ជួយឲ្យក្រុមហង្សក្រហម Liverpool ឈ្នះ Crystal Palace ២-០ នៅថ្ងៃបិទរដូវកាល UEFA Champions League នារាត្រីថ្ងៃអាទិត្យយប់មិញ។
៣ពិន្ទុក្នុងដី និងជាជ័យជម្នះលើកទី៤ ជាប់ៗគ្នាចុងក្រោយនេះ បានធ្វើឲ្យ Liverpool បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងតារាងពិន្ទុដោយមាន ៦៩ពិន្ទុនាំមុខក្រុមលេខ៤ Chelsea ២ពិន្ទុ តែបានចាញ់ក្រុមកំពូលតារាង Manchester City ដល់ទៅ ១៧ពិន្ទុ។
ចំណែកឯគូប្រជែង Crystal Palace វិញ ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៤ ដោយមាន ៤៤ពិន្ទុបន្តលេងនៅក្របខណ្ឌលីគកំពូលអង់គ្លេសរដូវកាល ២០២១-២០២២ ទៀត គ្រាដែល Fulham, West Bromwich Albion និង Sheffield United ត្រូវបានកាត់ចេញទៅលេងនៅ Championship វិញ ដោយសារបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាង៕
សូមទស្សនាវីដេអូហាយឡាយ៖
https://www.youtube.com/watch?v=D7PYhEkQg4U