យោងតាម SPORT ក្លិបអ្នកមានបុណ្យ Barcelona បានសម្រេចចិត្តដាក់លក់ ខ្សែបម្រើ Sergi Roberto នៅរដូវក្ដៅខាងមុខនេះ។
Roberto ត្រូវបានគេស្គាល់ថាជាកីឡាករដែលបណ្ដុះចេញពីថ្នាលយុវជន La Masia របស់ Barcelona ដោយផ្ទាល់ហើយគេប្រកបអាជីពជាកីឡាករជាមួយ Barcelona រហូតមកទល់បច្ចុប្បន្ន ប៉ុន្តែនៅរដូវកាលនេះ គេពិតជាឃ្លាតឆ្ងាយពីក្រុមដោយរងរបួសញឹកញាប់និងមិនសូវបានលេចមុខលើទីលាន ស្របពេលគ្រូបង្វឹក Ronald Koeman ចូលចិត្តដាក់កីឡាករក្មេងៗឲ្យចូលលេងជាងនោះ។
ដូច្នេះទើប Barcelona បង្ខំចិត្តចែកផ្លូវជាមួយខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះ ស្របពេលកុងត្រារបស់គេជាមួយក្លិបនឹងអស់សុពុលភាពនៅឆ្នាំ២០២២ខាងមុខ។
គួររម្លឹកថា Sergi Roberto ចូលលេងឲ្យ Barcelona តាំងពីឆ្នាំ២០០៦ ដោយឆ្នាំ២០០៩ គេបានឡើងមកលេងនៅឈុតយុវជនរបស់ Barcelona ប៉ុន្តែចាប់ពីឆ្នាំ២០១៣ មក កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញមុខក្នុងក្រុមឈុតធំរហូតមកទល់ពេលនេះដោយបង្ហាញខ្លួនបានលើសពី ៣០០ប្រកួត៕
Home ព័ត៌មានកីឡា Barca ដាក់លក់ខ្សែបម្រើជើងចាស់ម្នាក់នៅរដូវក្ដៅខាងមុខនេះ