នោះ! មន្ត្រីការពារផ្ទះ ឯកអគ្គរដ្ឋទូតអង់គ្លេស ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ម្នាក់ ជាមន្ត្រីការពារផ្ទះ ឯកអគ្គរដ្ឋទូតអង់គ្លេស ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែល​មានទំនាក់ទំនងជាមួយមន្ត្រីការពារផ្ទះឯកអគ្គរដ្ឋទូតអង់គ្លេស ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២០ ផ្លូវលេខ ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួន ឲ្យនៅដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ ។