មានហេតុការណ៍ដ៏ចម្លែកមួយ បានកើតឡើង កាលពីថ្ងៃសៅរិ៍កន្លងទៅ ខណៈមានបុរសជនជាតិបារាំងម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីរូបគេ បានព្យាយាមចង់ចូលទៅផ្ទះ របស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar ក្នុងនោះគេក៏បានរកឃើញ ព្រះគម្ពីជាប់ខ្លួនជាមួយបុរសនោះផងដែរ។
គួរបញ្ជាក់ថា បុរសនោះត្រូវបានចាប់ខ្លួននៅក្នុងភូមិ Bougival ភ្លាមៗ បន្ទាប់ពីមានហេតុការណ៍នោះបានកើតឡើង ក្រោយមកគាត់ក៏ត្រូវបាន គេបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែគេសង្ស័យថាគាត់មានជម្ងឺវិកលចរិត។
តាមការសង្ស័យបឋម គេគិតថា មូលហេតុដែលគាត់ចង់ចូលផ្ទះ Neymar នៅចន្លោះម៉ោង ១កន្លះនោះ គឺដោយសារតែគាត់ មានបំណងចង់បំភ្លឺព្រះគម្ពីរ របស់ព្រះយេស៊ូឱ្យ Neymar ស្តាប់៕