ម្តាយរបស់ Ronaldo ប្តេជ្ញាបញ្ចុះបញ្ចូលកូនប្រុស ឱ្យត្រលប់មកវិញ

0

ម្តាយបង្កើតរបស់កីឡាករ CR7 អ្នកស្រី Dolores Aveiro បានទទូចថា អ្នកស្រីកំពុងតែព្យាយាមបញ្ចុះបញ្ចូលកូនប្រុស ឱ្យត្រឡប់ទៅកាន់អតីតក្លិបចាស់ Sporting CP នារដូវកាលក្រោយនេះវិញ។

Ronaldo បានចាប់ផ្តើមអាជីព ជាកីឡាករបាល់ទាត់ដំបូងនៅក្រុម Sporting ក្នុងឆ្នាំ ២០០២ លុះក្រោយមក លោកបានផ្ទេរមកចូលរួមជាមួយ Manchester United និងបន្ទាប់ទៀតផ្លាស់មកកាន់ Real Madrid ខណៈការមកចូលរួមជាមួយក្លិបទាំង ២នេះ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ កាន់តែល្បីល្បាញ និងជោគជ័យ ជាមួយការឈ្នះពានរង្វាន់ជាច្រើន។

បច្ចុប្បន្ន Ronaldo បានឈានចូលវ័យ ៣៦ឆ្នាំហើយ នឹងកំពុងតែលេងឱ្យក្រុម Juventus ស្របពេលដែលកុងត្រារបស់លោក គឺនៅសល់ ១រដូវកាលទៀត ពោលគឺដល់ឆ្នាំ ២០២២, ប៉ុន្តែម្តាយបង្កើតរបស់គាត់ ជឿជាក់ថា គាត់នឹងផ្លាស់ទៅកាន់ទឹកដី Jose Alvalade Stadium ដែលជាអតីតទីលំនៅចាស់វិញនៅក្នុងរដូវក្តៅនេះ៕