Barcelona សម្លឹងឃើញ Hansi Flick សម្រាប់ជាគ្រូបង្វិកថ្មី

0

ក្លិបអ្នកមានបុណ្យអេស្ប៉ាញ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងទាក់ទងអ្នកចាត់ការថ្មីមួយរូប ដែលត្រៀមនឹងទំនេរជើង នៅបញ្ចប់រដូវកាល នោះគឺលោក Hansi Flick ជាអ្នកចាត់ការបច្ចុប្បន្ន នៅក្លឹប Bayern Munich។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់វ័យ ៥៦ឆ្នាំរូបនេះ បានប្រកាសហើយថា នឹង ចែកផ្លូវជាមួយក្លឹបជើងឯកអាល្លឺម៉ង់ ក្រោយបញ្ចប់រដូវកាល ហើយ Bayern ក៏រកបានអ្នកជំនួសជាផ្លូវការរួចដែរ នោះគឺគ្រូវ័យក្មេង ពីក្លិបគោជល់លោក Julian Nagelsmann។

ពិតណាស់ គ្រូបង្វិក Ronald Koeman ក៏បាននិយាយរួចហើយដែរ ដោយក្រោយស្មើ ៣-៣ ទល់ Levante ធ្វើឲ្យលោកលាន់មាត់ថា លោកនឹងមិនច្បាស់នោះទេ ពីអនាគតរបស់ខ្លួននៅ Barcelona នារដូវកាលក្រោយ។ ជាក់ស្តែង Barca ពេលនេះមានភាគរយទាបបំផុត ដែលអាចឈ្នះពាន La Liga ស្របពេលដែល At Madrid នៅតែបន្តយកបានជ័យជម្នះ កំឡុងពេលឈរកំពូលតារាង៕