Tuchel នឹងត្រូវបន្តកុងត្រារយៈពេល ៣ឆ្នាំនៅ Chelsea

0

ប្រធានក្លឹបតោខៀវ Chelsea ដែលជាសេដ្ឋីរុស្ស៊ីលោក Roman Abramovich បានកំពុងរៀបចំកិច្ចព្រមព្រៀង ដោយចង់ផ្តល់កុងត្រាថ្មី ដែលមានរយៈពេល ៣ឆ្នាំ បន្ថែមទៀត ទៅលើកុងត្រាចាស់ សម្រាប់គ្រូបង្វិក Thomas Tuchel។

គួរបញ្ជាក់ថា គ្រូបង្វិកសញ្ជាតិអាល្លឺម៉ង់ វ័យ ៤៧ឆ្នាំរូបនេះ បានបង្កើតផ្លែផ្កាគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងការដឹកនាំប្រកួតចំនួន ២៥លើក នារយ ពេលជាង ៤ខែមកនេះ។ ក្នុងនោះគឺក្រុម Chelsea ឈ្នះដល់ទៅ ១៧ ស្មើ ៦ និងចាញ់ ២ដងប៉ុណ្ណោះ ហើយថែមទាំងជួយឲ្យក្រុមអាចឡើងមកដល់ វគ្គផ្តាច់ព្រ័ត្រ Champions League និង FA Cup ខណៈ នៅ PL ប្រហែលអាចធានាកៅអី Top 4 ថែមទៀត៕