គ្រូបង្វឹកហង្សក្រហម Jurgen Klopp បានយលស្របថា តោខៀវ Chelsea នឹងក្លាយជាក្រុមមួយ ដែលមានសមត្ថភាពប្រជែងយកពាន Premier League ក្រោមការដឹកនាំរបស់ Thomas Tuchel នៅរដូវកាលក្រោយ។
គូររំលឹកថាក្រោយ Tuchel ចូលមកដឹកនាំបន្តពី Frank Lampard កាលពីខែមករាកន្លងទៅនេះ នឹងទទួលបាននូវលទ្ធផលល្អជារឿយៗ និងថែមទាំងបានមកដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ទៀតផង ហើយក្រុមមួយនេះ ក៏បានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រនៅ FA Cup ផងដែរ។
បើទោះជាយ៉ាងណាក៏ដោយ Klopp នៅតែនិយាយថា Liverpool ក៏មានសិទ្ធិលើកពាន Premier League រដូវកាលក្រោយដែរ តែគូប្រជែងជាឧបសគ្គរារាំង មិនមែនមានត្រឹម Manchester City នោះឡើយគឺមាន Chelsea និង Man UTD ផងដែរ៕