ទំនងក្ដៅស្លឹកត្រចៀកខ្លាំង! តារាកំប្លែងនាងខ្ញុង ចេញមុខប្រកាសថា អ្នកសិល្បៈមិនមែនជាស្រីលក់ខ្លួនទេ

0

ភ្នំពេញ៖ ទំនងក្ដៅស្លឹកត្រចៀកខ្លាំង ហើយមើលទៅបានជាតារាកំប្លែង អ្នកនាង ស្រេង សុកាន់ដា ហៅខ្ទុង បាននិយាយចំៗលើបណ្ដាញសង្គមហ្វេសប៊ុកថា «អ្នកសិល្បៈមិនមែនជាស្រីលក់ខ្លួនទេសូមជ្រាប! អស់លោកអ្នកមានឃ្លានតណ្ហាមួយចំនួនតូច អើយ សូមកុំប្រមាថនិងវាយតំលៃលើការតុបតែងខ្លួន នឹងសម្ដីការនិយាយរបស់អ្នកសិល្បៈពេក។ ជួនកាលឃើញគ្នាស្លៀកស៊ិចស៊ី បន្តិចក៏គិតថាគ្នាឲ្យដៃ , ឃើញគ្នានិយាយលេងសើច ជាមួយក៏គិតថាគ្នាឲ្យដៃ ,អ្នកត្រូវដឹងសិល្បៈគឺត្រូវមានគ្រប់ទម្រង់ការស្លៀកពាក់សំដី សំដៅនិយាយស្ដីតែមិនមែនជាស្រីសោភានី! ខឹងណាស់ស្អប់ណាស់! មានរឿងចង់និយាយជាច្រើន តែនិយាយមិនអស់» ។

ការលើកឡើងរបស់នាងខ្ញុង បែបនេះបន្ទាប់ពីមានការប្ដឹងផ្ដល់គ្នារវាងកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV និង ឧកញ៉ា ហេង សៀ ៕