Zidane ប្រើខ្សែការពារត្រឹមបួននាក់ប៉ុណ្ណោះ សម្រាប់ជំនួប Granada

0

គ្រូបង្វឹកក្លិបអធិរាជស Zinedine Zidane បានបញ្ជូនឈ្មោះខ្សែការពារត្រឹមតែ ៤រូបប៉ុណ្ណោះ សម្រាប់ការប្រកួតទល់នឹង Granada នៅយប់ថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមិនមានឈ្មោះ Marcelo។

បច្ចុប្បន្នមានខ្សែការពារ ៦រូបរបស់ Real Madrid កំពុងសម្រាកព្យាបាលរបួសរួមមាន Dani Carvajal, Lucas Vazquez, Sergio Ramos, Raphael Varane និង Ferland Mendy។

កីឡាករ Real Madrid ដែលត្រូវបានកោះហៅត្រៀមប្រកួតទល់នឹង Granada មានដូចជា៖

អ្នកចាំទី៖ Thibaut Courtois, Andriy Lunin, Diego Altube

ខ្សែការពារ: Eder Militao, Nacho Fernandez, Alvaro Odriozola, Miguel Gutierrez

ខ្សែបម្រើ: Toni Kroos, Luka Modric, Casemiro, Fede Valverde, Isco, Marvin Park, Antonio Blanco

ខ្សែប្រយុទ្ធ: Eden Hazard, Karim Benzema, Marco Asensio, Vinicius Junior, Mariano Diaz, Rodrygo Goes