Marcelo នឹងអវត្តមានក្នុងការប្រកួត Granada ដោយសារហេតុផលនេះ

0

ខ្សែការពារសក់កន្ទ្រើង Marcelo របស់ក្រុមអធិរាជស Real Madrid ត្រូវបានគេកាត់ចេញពីក្រុម ក្នុងជំនួបនឹង Granada បន្ទាប់ពីមានជម្លោះបែកខ្ទីស ជាមួយគ្រូបង្វឹក Zinedine Zidane ។

មួយរយៈនេះ Marcelo ត្រូវបានគេប្រើតិចតួចបំផុ តយុទ្ធនាការនេះដោយ Ferland Mendy ត្រូវបានគេចាត់ទុកថាជាជម្រើសល្អប្រសើរជាង នៅផ្នែកខាងឆ្វេង នៃខ្សែការពារសម្រាប់ Zidane ។

គួរបញ្ជាក់ថា ខ្សែការពារប្រេស៊ីលវ័យ ៣៣ឆ្នាំរូបនេះ ជាកីឡាករដែលសកម្មបំផុត ទាំងការពារ និងប្រយុទ្ធរបស់ក្រុម Real Madrid យ៉ាងឥតខ្ចោះ ប៉ុន្តែមកត្រូវអង្គុយក្នុងចំណោមកីឡាករជំនួស បែបនេះទៅវិញ៕